Wednesday, April 13, 2016

ភ្នំពេញ​៖ យោងតាម​ប្រតិទិន​ចេញ ផ្សាយ​ជា​ផ្លូវការ ពី​គណកម្មាធិការ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៦​នេះ កម្ពុជា​នឹង​ប្រារ​ព្ឋ​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែរ​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣, ១៤, ១៥ និង​១៦​ខែមេសា​ខាងមុខនេះ​។


នៅ​ចំ​ថ្ងៃទី​១៣ វេលា​ម៉ោង​៨​យប់ ជា​វេលា​ចូលឆ្នាំថ្មី ឆ្នាំវក​អដ្ឋ​សក ពស​២៥៦០​។ ចំ​ថ្ងៃទី​១៤ និង​១៥​មេសា ជា​ថ្ងៃ​វារៈ​វ័ន​បទ​២​ដង​។ ថ្ងៃទី​១៦​មេសា ជា​ថ្ងៃ​វារៈ​ឡើងស័ក្ក​។​

​យុវជន​យុវនារី​ជំនាន់​ក្រោយ ពិតជា​ពុំ​ធ្លាប់​ជួបនឹង ព្រឹត្តិការណ៍​ចូលឆ្នាំ​ខ្មែរ មាន​រយៈពេល ៤​ថ្ងៃ​ឡើយ ទើប​ឆ្នាំ​២០១៦ និង​ពស​២៥៦០​នេះ​ប៉ុណ្ណោះ មាន​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែរ​៤​ថ្ងៃ​។ សាធារណៈជន​ជាទូទៅ ធ្លាប់តែ​ដឹងថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ មានតែ​៣​ថ្ងៃ​។

​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មកា​សាសនា និង​សមាជិក​គណៈ​ក​ម្មារ ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ លោក ញៀន ភឺន ពន្យល់ថា បុណ្យចូលឆ្នាំ​៤​ថ្ងៃ មិនមែនជា​រឿង​ចំឡែក​ទេ នេះ​គឺ​ជាល​ទ្ឋ​ផល​ចេញពី​ការ​គណនា​តាម បែប​វិជ្ជា​សាស្ត្រ​គណិតវិទ្យា​។ មុន​សម័យ​ពុល​ពត និង​ក្រោយ​ឆ្នាំ​១៩៧៩ កម្ពុជា​ក៏​ធ្លាប់​ប្រារ​ព្ឋ​ពិធីបុណ្យ​ចូលឆ្នាំថ្មី រយៈពេល​៤​ថ្ងៃ​ដែរ​។ លោក​បញ្ជាក់ថា ចំពោះ​ថ្ងៃ​វារៈ​ប័ន​បទ​២​ដង​វិញ ក៏មាន​សេចក្តី​ថា នាំ​សេចក្តីសុខ​ដល់ ប្រជាជន​ពុំមាន​អ្វី សៅហ្មង​ឡើយ​។​

​យោងតាម​សៀវភៅ​ម​ហាស​ង្ក្រា​ន​ឆ្នាំវក អដ្ឋ​សក​ខាងមុខនេះ គឺមាន​ទេវតា​ព្រះនាម ម​ណ្ឌា​ទេ​វិ​។ ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​កាន់​ម្ជុល (​អញ្ជុល​)​។ ព្រះ​ហ​ស្ថ​ឆ្វេង​ទ្រង់​កាន់​ឈើច្រត់​។ សៀត​ផ្កាចំប៉ា​នៅ​ព្រះ​កា និង​ទទួលទាន​ទឹកដោះ ឬ​សោយ​ទឹកដោះគោ​៕​

No comments:

Post a Comment